khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១៤ ដោយនាំយកនូវគ្រឿង ឧបភោគ បរិភោគ សាដក ភេសជ្ជ: ចង្ហាន់ និងបច្ច័យទៅប្រគេនព្រះសង្ឃ នៅវត្តខ្សាម
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលាឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិគណ:កម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងកូនចៅ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១៤ ដោយនាំយកនូវគ្រឿង ឧបភោគ បរិភោគ សាដក ភេសជ្ជ: ចង្ហាន់ និងបច្ច័យទៅប្រគេនព្រះសង្ឃ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តខ្សាម ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តខ្សាម ស្ថិតក្មុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងវត្តធម្មវ័ន្ត ស្ថិតក្នុងឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនមានជីដូនជីតា មាតាបិតា ញាតិកាក្នុងសង្សារវដ្ត ដែលបានលាចាកលោកនេះទៅហើយ ព្រម ទាំងឧទ្ទិសកុសលជូនដល់វិញ្ញាក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទាំងអស់មេត្តាយោនយក កំណើតក្នុងទី បរមសុខ កុំបីក្លាយទៅជាប្រការដទៃឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail